fbpx

ម្ចាស់ហាងពេជ្រ និងគ្រឿងសំអាង NNP អ្នកស្រី ទ្រី ដាណា ​បង្ហើរសំនៀងបទ “ព្រោះតែអូន” ផ្ទុះការគាំទ្រខ្លាំង!

ចែករំលែក

ភ្នំពេញ ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បទចម្រៀង ព្រោះតែអូន ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាម ដើម្បីជាការកម្សាន្ត និងចង់គាស់កកាយបទចម្រៀងចាស់ៗ ពីជំនាន់មុនដែលកប់បាត់ចោល អោយយុវជនជំនាន់ក្រោយបានស្ដាប់ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើមគឺ អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។

​បើគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះបទចម្រៀង ព្រោះតែអូន ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះបានទទួលការគាំទ្រយ៉ាងខ្លាំងនិងមានអ្នកចូលទស្សនាក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ៦លាននាក់ហើយមកដល់ពេលនេះ។

អ្នកស្រី ទ្រី ដាណា បានអោយដឹងថា ការយកបទលោកតា ស៊ិន ស៊ីសាមុត មកច្រៀងនេះគឺដោយសារតែចិត្តស្រលាញ់ និងចង់ច្រៀងបទចម្រៀងនេះតែម្ដង ដោយនឹកឃើញថា បទចម្រៀងមរតកដើមជាច្រើន បានបាត់បង់កប់ចោល មិនសូវមានអ្នកស្ដាប់ច្រើនទេ បើនិយាយទៅគឺមានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះដែលស្ដាប់បទចម្រៀងមរតកដើមពីមុន ចំណែកយុវជន យុវតី ជំនាន់ក្រោយៗនេះ គឺចូលចិត្តតែបទបែបបែកស្លុយ ហើយបើនិយាយដល់បណ្ដាញផ្សាព្វផ្សាយវិញ គឺភាគតិចណាស់ដែលបានចាក់ចម្រៀងមរតកដើមពីមុនៗផ្សព្វផ្សាយ ដូច្នេះហើយលោកស្រីក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន ថតចម្រៀងនិងផលិតវិដេអូរចម្រៀងនេះ ក្នុងគោលបំណង អោយយុវជន យុវតី ជំនាន់ក្រោយ ងាកមកចាប់អារម្មណ៍និងស្វែងយល់ថា បទចម្រៀងដែលអ្នកស្រីកំពុងច្រៀងនេះគឺជាសំនៀងដើមរបស់អធិរាជសម្លេងមាសលោកតា ស៊ុន ស៊ីសាមុន។

អ្នកស្រីក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ គឺគ្មានបំណងយកទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ណាមួយឬក៏រកលុយពី YouTube បានមួយកាក់មួយសេននោះទេ ការច្រៀងនេះគឺចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន គឺដើម្បីជាការកម្សាន្តសប្បាយ បន្ធូរអារម្មណ៍កុំអោយតានតឹងនិងការងារអាជីវកម្មរបស់អ្នកស្រីតែប៉ុណ្ណោះ ហើយក៏ចង់ផ្ញើចម្រៀងដែលជាសំនៀងរបស់លោកស្រីទៅកាន់ស្ត្រីប្រមាណ៧ម៉ឺននាក់ដែលជាតំណាងចែកចាយផលិតផលគ្រឿងសំអាង NNP ទូទាំងប្រទេសស្ដាប់កម្សាន្តប៉ុណ្ណោះ។

អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រលាញ់ចូលចិត្តអ្នកស្រី និងគាំទ្រការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលកន្លងមកនេះ ព្រមជាមួយនិងពាក្យសរសើរជាច្រើនថាអ្នកស្រីគឺជាស្ត្រីមានសមត្ថភាពដ៏អស្ចារ្យ រកស៊ីក៏ពូកែ ច្រៀងក៏ពិរោះថែមទៀត ថ្វីត្បិតលោកស្រីមិនមែនជាអ្នកសិល្បៈ ហើយអ្នកស្រីក៏ពុំមានបំណងចង់ក្លាយជាអ្នកសិល្បៈអ្វីនោះដែរ ដោយសារអ្នកស្រីមានជំនួញច្រើននៅក្នុងដៃនាពេលបច្ចុប្បន្ននេះ ព្រមទាំងមានស្ត្រីជាច្រើនម៉ឺននាក់ដែលកំពុងពឹងផ្អែកលើលោកស្រីទាំងស្រុងក្នុងអាជីវកម្មគ្រឿងសំអាង NNP។

គួររំលឹកថាអ្នកស្រី ទ្រី ដាណា គឺម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់គ្រឿងសំអាងផលិតផល NNP ដ៏ធំដែលផ្ដាច់មុខចែកចាយក្នុងប្រទេសកម្ពុជា ក្រៅពីការច្រៀងចម្រៀងបទមរតកដើមពីមុនៗ អ្នកស្រីក៏បានច្រៀងចម្រៀងដែលអ្នកស្រីអោយគេផលិតផ្ទាល់តែម្ដងសំរាប់អ្នកស្រីដើម្បីច្រៀងកម្សាន្តមានទាំងបទមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ និងបទប្រពៃណីផងដែរ មានដូចជាបទទឹកភ្នែកសំរាម បទហាងឆេងមេម៉ាយ បទយល់ច្រលំ និងបទរាំផ្លាស់ឆ្នាំចាស់ ជាដើមសុទ្ធតែជាបទចម្រៀងផលិតថ្មីទាំងអស់ អ្នកក៏បានត្រៀមចម្រៀងជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២០ខាងមុខចំនួន ៥០បទដើម្បីបំរើអារម្មណ៍បងប្អូនទាំងអស់ដែលតែងតែស្រលាញ់និងគាំទ្រអ្នកស្រីផង៕

ចម្រៀងមរតកដើម ទស្សនាចំនួន 6M
https://youtu.be/1BKIaQqO9us ព្រោះតែបង
ចម្រៀងផលិតថ្មី
https://youtu.be/5DS9R1biQX4 ហាងឆេងមេម៉ាយ
https://youtu.be/1Yo75njlGTc ទឹកភ្នែកសំរាម
https://youtu.be/wexBAD8OtnI យល់ច្រលំ
https://youtu.be/aGHZCfDwsrI រាំផ្លាស់ឆ្នាំចាស់

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *