fbpx

​ម្ចាស់ពានជ័យ​លាភីលេខ១ Spy guys and girl contest session4 កញ្ញា ដា លីនណា ចូលឆ្នាំ២០២០ ប្រែក្លាយជាតារាសម្ដែងទៅវិញ!

ចែករំលែក

ភ្នំពេញ ៖ តារាចម្រៀង កញ្ញា ដា លីនណា ដែលគេស្គាល់ថាជាម្ចាស់ពាន រង្វន់ជ័យលាភីលេខ១ នៅក្នុងឆ្នាំ២០១៩ នៅក្នុងកម្មវិធីប្រលងចំរៀង Spy guys and girl contest session 4 ដែលធ្វើឡើងនៅស្ថានីយទូរទស្សន៍ mytv ។ មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា មានមហាជន ជាច្រើនមានការគាំទ្រជាច្រើនដោយការថតខ្សែភាគយន្ត និងថតស្ពតផ្សេងៗជាដើម។

កញ្ញា ដា លីនណា បានបន្ថែមថា កញ្ញាមានស្រុកកំណើតនៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កញ្ញាជាកូនទី២នៅក្នុងគ្រួសារ។ លីនណា បានបន្ថែមថា ចំណង់ចំណូលចិត្តកញ្ញាតាំងពីក្មេងមកគឺចង់ធ្វើជាអ្នកចម្រៀង តែមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា កញ្ញាក្រៅពីជាតារាចំរៀង កញ្ញាក៏បានបន្ថែមចូលមកក្នុងវិស័យជាតារាសម្ដែងទៅវិញ។ រាល់ថ្ងៃនេះកញ្ញា កំពុងជាប់ថត MV អោយផលលិតកម្ម សាន់ដេ ដែលមានចំណងជើងថា Depression ,ច្រៀងដោយ៖ ឆាយ វីរៈយុទ្ធ ។

កញ្ញាបានបន្តថា រាល់ថ្ងៃនេះកញ្ញាបានទទួលថតខ្សែភាគយន្តចំនួន២រឿងមកហើយនៅក្នុងឆ្នាំ២០២០នេះ រឿងទីមួយដែលមានចំណងជើងថា “បុប្ផាស្រុកស្រែ ” និងរឿងទី២ មានចំណងជើថា “មរតកកម្ម ” ដែលរឿងទាំង២នេះ នឹងចាក់ ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥។

សូមបញ្ជាក់ ថាកញ្ញាលីនណាគឺជាតារាចំរៀងដែលជាប់ជ័យជ័យលាភី១ នៅឆ្នាំ២០១៩ ក្នុងកម្មវិធីSpy guys and girl contest session 4 ហើយកញ្ញាលីនដាក៏ជាតារាសម្ដែង ខ្សែភាគយន្តម្នាក់ដោយមានកាគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ ។ សូមបន្ថែមថាក្រៅពីការងារខ្សែភាគយន្ត និងអ្នកចំរឿង កញ្ញា លីន ណា មមាញឹកនឹងកាងារថតស្ពតនៅតាមបណ្ដាលក្រុមហ៊ុនផ្សេងៗផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *