fbpx

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ទទួលអំណោយមនុស្សធម៌ពីក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍សែនជ័យ

ចែករំលែក

​ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៦កើ​ត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ​កុម្ភៈ ​ឆ្នាំ២​០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អុឹ​ម ថាវី ប្រធានគណៈកម្មាធិការអនុសាខា តំណាងលោ​ក ហែម ដារិទ្ធ ប្រធាកិត្តិយសអនុសាខា និងក្រុម​ការងារ បាននាំយកអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនរងគ្រោះដោយសារអគ្គីភ័យ​ កាលពីពេលកន្លងទៅ​ ដោ​យមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិ​តនៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំនួន៤គ្រួសារ។

​លោកស្រី អុឹម ថាវី ប្រធានអនុសាខា បានពាំនាំនៅការ​ផ្តាំផ្ញើសា​កសួរសុខទុកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការចូលរួមសោកស្តាយ ​និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសាររងគ្រោះទាំងអស់។

​ទន្ទឹមនឹងនេះ លោកប្រធានកិត្តិយស និងលោក​ប្រធានអនុសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លើងទៀន ធូប​ ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែល​ងាយឆាបឆេះ និងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គី​ភ័យដែលអាចកើតមានឡើងជាយថាហេតុ ។ ​

អំ​ណោយមនុស្សធម៌ដែ​​​​​​​​​​​​​​​​​​​​​​​លបានផ្តល់ជូន១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកក្រូច១ ស្ករស២គីឡូ ទឹ​កដោះគោ៤កុំប៉ុង តែ៥កញ្ចប់ ឃីត១កញ្ចប់ មុង ភួយ កន្ទេល សំភារៈ​ផ្ទះបាយ៥មុខ និងថវិកា៣០ម៉ឺនរៀលផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *