fbpx

លោក ឃិត ឈឿន ចូលរួមថវិកា១ពាន់ដុល្លារជាមួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងការរាលដាលនៃជំងឺ COVId-19 តាមរយៈអភិបាលខណ្ឌពោធិ៍សែនជ័យ

ចែករំលែក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារ ខេ ស៊ី (KC) ព្រមទាំងក្រុមគ្រួសារ បានចូលរួមចំណែកនូវថវិកា១ពាន់ដុល្លារអាមេរិក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធនឹងការរាលដាលនៃជំងឺ កូរ៉ូណា Covid-19 ដែលកំពុងកើតឡើង។

ដោយមានការជួយជាបច្ច័យ មួយចំនួនទៀត ពីព្រះអនុគុណ វង៉ គឹម សន និងជាព្រះចៅអធិការវត្តជម្ពូវ័ន ព្រមទាំងព្រះចៅអធិការវត្តទាំង១៣ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងវត្តជម្ពូវ័ន តាមរយៈ លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។

ដូចយើងដឹងស្រាប់ហើយថាកន្លងមកលោកតែងតែ ជួយដល់សង្គមកសាង សាលារៀន មន្ទីរបក្ស នៅឃុំវត្តតាមិម ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ កសាងកុដិ៍ ជីកស្រះទឹកជូនព្រះសង្ឃ សាងសង់របងសាលារៀន និងបង្គន់អនាម័យនៅ សាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុនសែន ក្រាំងធ្នង់ ដែលជាស្រុកកំណើតលោក ស្ថិតនៅភូមិក្រាំ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។ល។ ដោយឡែកចំពោះ ទឹកចិត្តសប្បុរសធម៌ លោកតែងតែផ្ដល់នូវសំភារៈសិក្សា ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងថវិកា គ្រឿងឧបភោគបរិភោគ ចែកជូនដល់ជនងាយរងគ្រោះជួបការលំបាកទៅតាមលទ្ធភាពរបស់លោក និងក្រុមគ្រួសារ។
ហើយអ្វីដែលលោកចង់បានគឺគ្រាន់តែចង់ឃើញប្រជាពលរដ្ឋខ្មែរយើងចេះគោរពស្រឡាញ់គ្នា និងចេះជួយការងារសង្គមក៏ដូចជាយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ដែលវាយលុកដោយ កូរ៉ូណា Covid-19 ។

សូមបញ្ជាក់ថាមកដល់ថ្ងៃ ២៥ មីនា ២០២០ ថវិកាសប្បុរសធម៌របស់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីជួយរាជរដ្ឋាភិបាលប្រយុទ្ធនឹងការរាលដាលនៃជំងឺ COVId-19 បានកើនដល់ជាង ៨ លានដុល្លារសហរដ្ឋអាមេរិកហើយ។

ក្រុមហ៊ុនចំរើនសម្បត្តិ មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត ! សូមអរគុណ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *