fbpx

អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធាន និងនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន និងមានសមាសភាព ចូលរួម៧រូប ព្រមទាំងមាន ប្រធាននាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តទាំង២៤ផងដែរ។

ក្នុងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការបង្កើត គណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចេញផ្សាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា គណៈកម្មការនេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖
-កសាងផែនការសកម្មភាព និងវិធានការចាំបាច់ដើម្បីទប់ស្កាត់ ការរីករាលដាល COVID-19 ជាពិសេសការដោះស្រាយពេលករណីវិបត្តិកូវីដ១៩ កើតមាននៅតាមអង្គភាពនគរបាលជាតិ។
-តាមដានស្ថានភាព និងការវិវត្តន៍រួមពាក់ព័ន្ធបម្រែបម្រួលមេរោគកូវីដ-១៩នៅកម្ពុជា និងនិយាយដោយឡែកក្នុងក្របខ័ណ្ឌនរគបាលជាតិ។
-តាមដានត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំ០០២ សណន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
-តាមដានព័ត៌មានជាតិ សេចក្តីប្រកាសនានារបស់ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធចំពោះការីករាលដាលមេរោគកូវីដ១៩ ដើម្បីផ្សព្វផ្សាយបន្ត។
-បំផុសឱ្យមានការជួយឧបត្ថម្ភ និងលើកទឹកចិត្តចំពោះមន្ត្រី និងក្រុមគ្រួសារដែលមានជំងឺកូវីដ១៩។
-ណែនាំឱ្យអធិការដ្ឋាននគរបាលក្រុង-ស្រុក -ខណ្ឌ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ឱ្យបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសថៃ ដោយសហការជាមួយមណ្ឌលសុខភាពឃុំ-សង្កាត់តាមដានស្ថានភាព និងការវិវឌ្ឍន៍ COVID-19លើពួកគាត់។
-សហការគាំទ្រដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ពិសេសសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺCOVID-19។
-ណែនាំ តាមដាន ត្រួតពិនិត្យការចាត់តាំងអនុវត្តផែនការសកម្មភាព ត្រៀមសហការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពគោលដៅ និងទីតាំងដែលរដ្ឋបាលខេត្តសម្រេចជ្រើសរើសធ្វើជាមណ្ឌលសម្រាកព្យាបាលអ្នកជំងឺ COVID-19។
-ធ្វើរបាយការណ៍រាយការណ៍ជូនគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៃក្រសួងមហាផ្ទៃដើម្បីជ្រាប។
-បំពេញការងារផ្សេងទៀតតាមការប្រគល់ឱ្យពីគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *