fbpx

លម្អិត ៖ អគ្គិភ័យឆាបឆេះ នៅសង្កាត់ផ្សាដេប៉ូទី២ បណ្ដាលឲ្យម្ចាស់ផ្ទះស្លាប់ម្នាក់

ចែករំលែក

ភ្នំពេញ ៖ នៅវេលាម៉ោង ១៧ និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅតាមបណ្តោយផ្លូវលេខ២២១ ផ្ទះលេខ៣៥A ក្រុមទី២៦B ភូមិ៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមាន ឈ្មោះ​​ យន ស្រឹុប ភេទស្រី អាយុ៧១ឆ្នាំ មុខរបរ នៅផ្ទះ។ ផ្ទះដែលឆាបឆេះជា ប្រភេទសំណង់ ផ្ទះល្វែង ទំហំ ៤ម៉ែត្រ x ៧ម៉ែត្រ។ ហើយចំពោះមូលហេតុគឺ ធ្លាក់ដបសាំងបណ្តាលអោយមានអគ្គិភ័យ។

សមត្ថកិច្ចបន្តថា សំភារៈខូចខាតរួមមាន ៖ ឆេះផ្ទះលេខ35Aផ្នែកខាងក្រោមព្រមទាំងសំភារ:ប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុង ព្រមទាំងម៉ូតូចំនួន៣គ្រឿង ហើយបានបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៤ផ្ទះជាប់គ្នា។

ជនរងគ្រោះក្នុងអគ្គិភ័យខាងលើរួមមាន ៖ ​ឈ្មោះ យន ស្រុិប ភេទស្រី អាយុ ៧១ ឆ្នាំ(ស្លាប់) និងរបួស​មនុស្ស​ចំនួន៥នាក់ ។

ក្នុងប្រតិបត្តិការខាងលើបានប្រើប្រាស់ រថយន្តការិ.​អគ្គិភ័យ​ចំនួន​ ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ៦ឡាន​ស្មើនឹង ២៤ម៉ែត្រគូប ដែលពន្លត់ចប់​នៅវេលាម៉ោង​១៧ និង៥០នាទី ផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *