fbpx

រដ្ឋបាលខណ្ឌច្បារអំពៅសូមថ្លែងអំណរគុណចំពោះសប្បុរសជនលោក តាំង សុភាវុធ បានចូលរួមឧបត្ថម្ភម៉ាស់ដល់មន្រ្តី បុគ្គលិករបស់រដ្ឋបាលខណ្ឌ

ចែករំលែក

ភ្នំពេញ ៖ ប្រិយមិត្តបានស្គាល់ហើយ លោក តាំង សុភាវុធ ជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ និងគៀងគររកសប្បុរសជន ដើម្បីជួយដល់ជនទីទាល់ក្រលំបាក ដោយជួយសំរួលដល់តម្រូវការរស់នៅ បានមួយអន្លើរ។

ហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ដោយសារតែបច្ចុប្បន្ននេះកម្ពុជាកំពុងប្រឈមនឹងការរាលដាលនៃជំងឺ កូវីដ ១៩ Covid-19 លោកក៏បានឧបត្ថម្ភម៉ាស់ដល់មន្រ្តី បុគ្គលិករបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការដាលនៃជំងឺខាងលើ។

ជាមួយគ្នានេះដែរ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ ក៏បានថ្លែងអំណរគុណដល់លោក តាំង សុភាវុធ ដែលបានចូលរួមឧបត្ថម្ភម៉ាស់ ជូនដល់មន្រ្តី និងបុគ្គលិករបស់រដ្ឋបាលខណ្ឌ ដើម្បីចូលរួមការពារទប់ស្កាត់ប្រឆាំងជំងឺឆ្លង កូវីដ ១៩ (Covid-19) ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *