fbpx

តារាកំប្លែងជប៉ុនលោក Ken Shimura បានទទួល​មរណភាព​ដោយសារ​កូវីដ១៩

ចែករំលែក

បរទេស ៖ យោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា កំពូលតារាកំប្លែងដ៏ល្បីរបស់ជប៉ុន គឺលោក Ken Shimura ដែលបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ ក្រោយធ្វើរោគវិនិច្ឆ័យឃើញមានកូវីដ១៩នោះ បានទទួលមរណភាពហើយ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា (ម៉ោងនៅជប៉ុន)។ លោក គឺជាសិល្បករជនជាតិជប៉ុនដំបូងបង្អស់ ដែលបានស្លាប់ ដោយសារជំងឺឆ្លងកូវីដ១៩។

តារាកំប្លែងជើងចាស់ Ken Shimura ដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានចូលប្រឡូកក្នុងអាជីពជាអ្នកកំប្លែងតាំងពីទសវត្សរ៍១៩៧០មកម្ល៉េះ។ បើតាមសេចក្តីរាយការណ៍កន្លងមក លោកធ្លាប់ធ្វើការវះកាត់ជំងឺមហារីកសួត ក្នុងឆ្នាំ២០១៦។ លោក Ken Shimura ចាប់ផ្តើមមានអាការៈគ្រុនក្តៅ និងពិបាកដកដង្ហើមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ហើយក៏បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ។

យ៉ាងណាមិញ នៅថ្ងៃទី២៩ ខែមីនា តារាកំប្លែងជើងចាស់របស់ជប៉ុនរូបនេះ បានទទួលមរណភាពទៅហើយ ដែលធ្វើឲ្យអ្នកគាំទ្រសម្តែងនូវការសោកស្តាយជាខ្លាំង ដែលលោកបានបាត់បង់ជីវិតដោយសារតែជំងឺឆ្លងកូវីដ១៩មួយនេះ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *