fbpx

នុះ! ម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី ត្រូវបានក្រសួងវប្បធម៌ កោះហៅហើយ

ចែករំលែក

ភ្នំពេញ ៖ ក្រុមប្រឹក្សាពិន័យ និងលើកសរសេររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកស្រី ភឿង សកុណា ជាប្រធាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ បានកោះហៅម្ចាស់បទ «កណ្តៀវអូនស្រួយ» កញ្ញា បរ៉ាម៉ី មកព្រមាន។ ការកោះហៅម្ចាស់បទខាងលើមកព្រមាន បន្ទាប់ពីមហាជនខ្មែរ ផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយចម្រៀងមួយបទនេះ បានបញ្ចេញកាលពីម្សិលមិញ មានអត្ថន័យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។

កាលពីថ្ងៃទី០៩ ខែមិថុនា មហាជនខ្មែរ និងអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មគ្រប់គ្នា បន្ទាប់ពីមានចម្រៀងមួយបទចំណងជើងថា «កណ្តៀវអូនស្រួយ» ត្រូវបានបញ្ចេញ ព្រោះបទនេះ មានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ ទាំងចំណងជើង និង Melody ទាំងស្រុងក្នុងចម្រៀងមួយបទនេះ គឺបានបង្កប់អត្ថន័យ វិលទៅវិលមក ទៅណាមិនឆ្ងាញពីរឿងអាសអាភាសឡើយ។

ពាក់ព័ន្ធនឹងព័ត៌មានដ៏រសើបនេះលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយ៍ភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «នៅព្រឹកនេះ ម្ចាស់បទ «កណ្តៀវអូនស្រួល» បានចូលទៅដោះស្រាយ នៅក្រសួងហើយ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការនោះឡើយ»។

លោក ប៉ុក បូរក្ស បន្តថា «ក្នុងកិច្ចប្រជុំនោះ ក្រុមព្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ និងណែនាំ, ទី២៖ ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣៖ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ, ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌»។

សូមជំរាបថា ការចេញចម្រៀង «កណ្តៀវអូនស្រួយ» នេះ ត្រូវបានគេដឹងថា មានរយៈពេលត្រឹមតែជាង១ខែប៉ុណ្ណោះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឲ្យទប់ស្កាត់ការចែករំលែកឬផ្សព្វផ្សាយវីដេអូ សំឡេង និងចម្រៀង ដែលប៉ះពាល់វប្បធម៌ខ្មែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *