fbpx

​ឡុង​ សំណាង ជួបឈាន ​ហុង ខណៈផាន រះ ឡើងសាកកណ្តាប់ដៃ ​និង រិន សារ័ត្ន

ចែករំលែក

ភ្នំពេញ ៖ នាចុងសប្តាហ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លឹបសាលវ័នកីឡា ត្រូវគេផ្គូរផ្គងឲ្យឡើងតតាំងជួបជាមួយកីឡាករ ឈាន ហុង អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈកីឡាករ ផាន រះ អ្នកប្រដាល់មកពីក្លឹបតាព្រហ្មមានជ័យ ជួបសាកកណ្តាប់ដៃ និងកីឡាករ រិន សារ័ត្ន អ្នកប្រដាល់នៃក្លិបទីបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង ជួបជាមួយកីឡាករ ឈាន ហុង ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ បច្ចប្បន្នឡុង សំណាង បានខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីសាកវិជ្ជាគុនជាមួយកីឡាករមិត្តរួមជាតិ។ ស្នៀតខ្លាំងរបស់ឡុង សំណាង គឺកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ហើយគេប្រើបានល្អទៀតផង។

ចំណែកកីឡាករ ឈាន ហុង បន្ទាប់ពីបាត់មុខមួយរយៈដោយសារបួសមក ពេលនេះគេបានឡើងប្រកួតបានប្រមាណជា៣ប្រកួតហើយ។ បើទោះជា ឈាន ហុង ខានប្រកួតយូក្តីតែវិជ្ជាគុនរបស់គេអាចប្រើបានដូចមុន ទោះមិនទាន់រហ័ស និងមានកម្លាំងស៊ុហ្វខ្លាំងដូចមុននោះឡើយ។ ចាំមើលរវាងកីឡាករ ឈាន ហុង និងកីឡាករ ឡុង សំណាង នរណាជាអ្នកឈ្នះ?។

ដោយឡែក កីឡាករ ផាន រះ ត្រូវជួបជាមួយកីឡាករ រិន សារ័ត្ន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺ រិន សារ័ត្ន មានភាគរយឈ្នះច្រើនជាង ព្រោះកីឡាករ ផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។

ចំណែកកីឡាករពូកែខាងប្រើកណ្តាប់ដៃ និងជង្គង់ រិន សារ័ត្ន បច្ចប្បន្នគេក៏ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំង និងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករ រិន សារ័ត្ន ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាកររិន សារ័ត្ន និងកីឡាករ ផាន រះ នេះនណាជាអ្នកឈ្នះ?៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *