fbpx

ពលរដ្ឋរាប់ពាន់នាក់ ដែលជួបវិបត្តិជំងឺកូវីដ១៩ សប្បាយរីករាយក្រោយពីទទួលបានស្បៀងអាហារពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងយុទ្ធនាការរយៈពេល៣ថ្ងៃនេះ

ចែករំលែក

ប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិនរាប់ពាន់នាក់មានការរីករាយសប្បាយចិត្ត និងបានស្វាគមន៍ដល់ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមការងារយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្ត និងមូលដ្ឋាន ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាត នាវិបត្តិនៃជម្ងឺកូវីដ១៩នេះ។

ការចុះចែកស្បៀងនេះបានធ្វើឡើងរយៈពេល០៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១ រហូតដល់ថ្ងៃច័ន្ទទី១៣ ខែកក្កដា ឆ្នាំ២០២០នេះនៅទូទាំងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ។

មានប្រសាសន៍ក្នុងពេលជួបសំណេះសំណាល និងនាំយកស្បៀងអាហារជូនប្រជាពលរដ្ឋ ជាង៥ពាន់គ្រួសារ ឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនសុខភាពអនាម័យរស់នៅឱ្យបានល្អកុំធ្វេសប្រហែស និងត្រូវពាក់ម៉ាស ឬក្រម៉ា លាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ កន្លែងណា ដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

សូមជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានធ្វើការចុះចែកស្បៀងអាហារវិលជុំ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតស្បៀង និងគ្រួសារងាយរងគ្រោះជាទូទៅ ដែលជួបវិបត្តិនៃជំងឺកូវីដ-១៩ សរុបរយៈពេលបីថ្ងៃជាប់ៗគ្នាពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ បានមកទទួលស្បៀងអាហារពីក្រុមការងារ សរុបប្រមាណជាង ៥ពាន់គ្រួសារ ដើម្បីដោះស្រាយ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *