fbpx

រថភ្លើងផ្តាច់ជីវិតបុរសម្នាក់!

ចែករំលែក

ភ្នំពេញ ៖ បុរសម្នាក់គេឲ្យដឹងថាមានសតិមិនសូវល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកកណ្ដាលផ្លូវរថភ្លើង ក្នុងសភាពរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យតែជាអកុសលស្លាប់តាមផ្លូវបាត់ទៅហើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចផ្លូវរថភ្លើងភូមិដីថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើបានប្រទះឃើញបុរសម្នាក់ ដែលមានសតិមិនសូវល្អដេកនៅលើផ្លូវរថភ្លើងហើយមានសភាពដាច់ដៃម្ខាង និងជើងម្ខាងនៅចំណុចផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីម្ដាយ ជនរងគ្រោះមាន ឈ្មោះ អ៊ុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទុបជួល ភូមិប៉ប្រក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។ ម្ដាយជនរងគ្រោះបានបន្តទៀតថា កូនរបស់គាត់មានសតិមិនសូវល្អចេះតែប្រកាច់ម្ដងៗតែងតែដើរនៅម្ដុំកន្លែងកើតហេតុខាងលើ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជុំវិញករណីខាងលើសពត្រូវរថភ្លើងកិនស្លាប់នៅចំណុចផ្លូវរថភ្លើងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ ហើយរថភ្លើងអូសសាកសពរហូតដល់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទៅក្នុងសភាពដាច់ដៃ និងជើងរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅរថយន្តសង្គ្រោះទាន់តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានចុះទៅដល់ក្នុងវត្តពោធិ៍ចិនតុងរួចហើយធ្វើកំណត់ហេតុប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *