fbpx

រ៉ឺម៉កកង់បីវ៉ារថយន្តបែនដឹកដីមិនផុត ត្រូវរថយន្តគៀរក្រឡាប់ផ្ងារជើង

ចែករំលែក

ភ្នំពេញ ៖ បុរសម្នាក់បើករ៉ឺម៉កកង់បីវ៉ារថយន្តបែនដឹកដីធន់ធំ ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តគៀរឱ្យក្រឡាប់ បណ្ដាលឲ្យស្ត្រីម្នាក់រួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យសួរគាដឹកយកមកសង្គ្រោះភ្លាមៗ។

ហេតុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅតាមដងផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករ៉ឺម៉កកង់បី រួមដំណើរជាមួយស្ត្រី៤ នាក់ទៀត បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងអ្នកបើកបររ៉ឺម៉កកង់បីបានបន្ថែមល្បឿនវ៉ាជាមួយរថយន្តបែនដឹកដីធុនធំពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-3447 វ៉ាខាងស្ដាំ តែវ៉ាមិនផុត ត្រូវរថយន្តជ្រុលទៅគៀរបណ្ដាលឱ្យក្រឡាប់ផ្ងារជើង បណ្ដាលឱ្យស្ត្រីដែលជាអ្នករួមដំណើររងរបួសធ្ងន់ម្នាក់ និង៣នាក់រងរបួសស្រាល។ រីឯស្ត្រីដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសួគ៌ាដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅវាស់វែងយករថយន្ត និងរ៉ឺម៉កកង់បីទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *