fbpx

ស.ស.យ.កខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយវិធានការការពារ Covid 19 នៅតាមមូលដ្ឋាន

ចែករំលែក

ប៉ៃលិន ៖ អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងតាមការចង្អុលបង្ហាញ ពីលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានបន្តធ្វើការ ចុះផ្សព្វផ្សាយអំពីវិធីការពារ ការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លូន ក្នុងគោលបំណង ដើម្បីបញ្ជ្រាបព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ បានយល់ដឹង កាន់តែច្បាស់ អំពីវិធានការការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid១៩ ដែលកំពុងតែឆ្លងជាបន្តបន្ទាប់ មកប្រទេសកម្ពុជាយើងនេះ ។

តំណាងក្រុមការងារយុវជនស.ស.យ.ក ខេត្តប៉ៃលិន ដែលបានចុះធ្វើការផ្សព្វផ្សាយ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានការចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ប៉ៃលិន បានបន្តដឹកនាំក្រុមយុវជនស.ស.យ.ក ខេត្ត បន្តចុះផ្សព្វផ្សាយ សារអប់រំ របស់ក្រសួងសុខាភិបាល និងចែកប៉ូស្ទ័រពីវិធីការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

តំណាងក្រុមការងារយុវជន បានបន្តថា ចំពោះក្រុមគ្រួសារ ដែលមានបងប្អូន កម្មករចំណាកស្រុកនៅក្រៅទេស ដើម្បីឲ្យគាត់យល់ដឹងអំពីបញ្ហានៃជំងឺកូវីដ១៩ និងបានយល់អំពីការឆ្លងនៃវីរុសនេះយ៉ាងម៉េច និងរយៈពេលនៃការចេញ រោគសញ្ញាយ៉ាងមិច ហើយនៅពេលដែលគាត់ត្រឡប់មកត្រូវដាក់គាត់ដាច់ដោយឡែកចំនួន ១៤ថ្ងៃពីក្រុមគ្រួសារ នៅពេលគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយគ្រូពេទ្យពិនិត្យសុខភាពគាត់ថាមិនមានជំងឺកូវីដនោះទេ ទើបអនុញ្ញាតឱ្យគាត់ទៅជួបជុំគ្រួសារវិញ។

ជាមួយគ្នានេះដែរក្រុមការងារយុវជនស.ស.យ.ក ក៏បានសូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលមានដូចជា៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃផងដែរ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *