fbpx

បុរសម្នាក់សង្ស័យខ្យល់ គ ដេកស្លាប់ក្នុងបន្ទប់ជួលនៅខណ្ឌកំបូល

ចែករំលែក

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យខ្យល់ គ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពបញ្ជាក់ថា បុរសនោះមាន ឈ្មោះ អ៊ាន ភាក់ អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ យាន ឃន់ អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅផ្ទះលេខ៣ ក្រុម១ ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីស្ត្រីដែលជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី៣០ ខែកក្កដា ប្តីរបស់គាត់បានធ្វើការដូចធម្មតា លុះពេលល្ងាចបានចេញពីធ្វើការមកវិញបានហូបបាយ និងស្រា ស អស់១លីត្រជាមួយបងប្អូន និងមិត្តភ័ក្ត ក្រោយពីហូបហើយក៏បានចូលដេកជាមួយគាត់ដូចធម្មតា។ លុះមកដល់ពេលព្រឹកឡើងគាត់បានដាស់ឲ្យក្រោកឡើងទៅធ្វើការ ស្រាប់តែឃើញប្តីស្លាប់បាត់ទៅហើយដោយមិនដឹងថាស្លាប់ពីពេលណានោះទេ ក៏បានហៅបងប្អូនចូលទៅមើល បន្ទាប់មកក៏បាន រាយការណ៍ជូនសម្ថកិច្ចនគរបាលប៉ុស្តិ៍ស្នោរឲ្យចុះទៅពិនិត្យមើល ហើយនគរបាលសង្ស័យថា ប្ដីគាត់ស្លាប់ដោយខ្យល់ គ។

ចំពោះករណីនេះគាត់មិនបានប្ដឹងផ្ដល់អ្វីនោះទេគឺសម្រេចសុំយកសពទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *