fbpx

ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍ដួលចូលក្រោមរថយន្តកូរ៉េកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក

ភ្នំពេញ ៖ យុវជនម្នាក់បាន បែកក្បាលស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូប៉ះដៃចង្កូតគ្នាជាមួយរថយន្តទេសចរណ៍មួយគ្រឿងទៀតដួលចូលក្រោមរថយន្តកាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបញ្ជាក់ថា បន្ទាប់ពីកើតហេតុ រថយន្តបានព្យាយាមគេចខ្លួនតែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ។ ជនរងគ្រោះឈ្មោះ ឡូន សៀង លី ភេទប្រុសអាយុ១៦ ឆ្នាំ ជាសិស្សសាលាNCIC ថ្នាក់ទី៧ ស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមសាក្សីនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តកូរ៉េ មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1K 7116បើកបរដោយយុវជនម្នាក់ មកពីក្រោយហើយបានទាក់ដៃចង្កូតជាមួយទេសចរណ៍មួយគ្រឿងទៀតបណ្តាលឲ្យដួលចូលក្រោមរថយន្តកូរ៉េពណ៌ ពាក់ស្លាកលេខកំពង់ចាម 3A 5449 កិ
នស្លាប់យ៉ាងអាណោចអាធ័ម។ ភ្លាមនោះរថយន្តបានបន្តដំណើរទៅមុខទៀតរហូតទៅដល់រង្វង់មូលចោមចៅទើបត្រូវបានប្រជាការពារដេញឃាត់បាន។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បណ្ដោះអាសន្នរង់ចាំជំនាញមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *