fbpx

នៅតែលក់ចេញបើទោះជាកីឡាករ Jesse Lingard អាចជួយក្រុមបិសាចក្រហមបានលេងពាន UCL ក៏ដោយ

ចែករំលែក

កីឡា ៖ កីឡាករ Jesse Lingard អាចនឹងក្រុមបិសាចក្រហម Manchester United លក់ចេញនៅរដូវក្តៅនេះកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ហាក់មិនសូវទទួលបានឱកាសលេងច្រើននោះទេ ចាប់តាំងពីក្រុមបានប្រកួតចាញ់ក្រុម Arsenal ដោយលទ្ធផល ២-០ កាលពីដើមឆ្នាំ។

ក្រុមបិសាចក្រហម Manchester United កំពុងត្រៀមលក់កីឡាករ Jesse Lingard ចេញនៅរដូវក្តៅនេះ ខណៈខ្សែបម្រើរូបនេះសង្ឃឹមថានឹងអាចទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃ តាមរយៈការបង្ហាញទម្រង់លេងរបស់គេនៅក្នុងការប្រកួតពានរង្វាន់ Europa League នាពេលខាងមុខនេះ។

គួរបញ្ជាក់ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ហាក់មិនសូវទទួលបានឱកាសលេងច្រើននោះទេនៅរដូវកាលនេះ ខណៈនៅសល់ពេលត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះនៅលើកិច្ចសន្យាតម្លៃ ១០០,០០០ ផោនក្នុងមួយសប្តាហ៍របស់គេនៅឯទឹកដី Old Trafford។

ទោះយ៉ាងនេះក្តីបើយោងតាមរបាយការណ៍ចុងក្រោយពី The Times បានរាយការណ៍កីឡាករដែលកើតចេញពីថ្នាលយុវជនរបស់ក្លឹបរូបនេះ ទំនងនឹងចាកចេញពីទឹកដី Old Trafford ក្រោយមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនានានៅអឺរ៉ុប រួមទាំងក្រុមនៅ Serie A ដូចជា AS Roma និងក្រុម Borussia Monchengladbach នៅប្រទេសអាល្លឺម៉ង់ផងដែរ។ មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ទៀតថាក្លឹប Newcastle ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ប៉ុន្តែក្លឹបនៅ PL មួយនេះ នឹងរង់ចាំរហូតដល់ការប្រកួតពានរង្វាន់ Europa League បញ្ចប់សិន ដើម្បីធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្សែបម្រើរូបនេះជាថ្មី។

ជាក់ស្តែង Lingard មិនបានចូលលេងនៅជម្រើសដំបូងសម្រាប់ក្រុម United ទេ ចាប់តាំងពីពួកគេបានចាញ់ក្រុម Arsenal ដោយលទ្ធផល ២-០ កាលពីដើមឆ្នាំ។ ប៉ុន្តែគេបានលេងជាកីឡាករបម្រុង ហើយរកគ្រាប់បាន ក្នុងអំឡុងយកឈ្នះទៅលើក្រុម Leicester City នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ ដែលធានាដល់ក្រុមរបស់គេ ក្នុងការទៅលេងនៅពាន UCL រដូវកាលក្រោយ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *