fbpx

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនឹងថ្នាំញៀន២០០គីឡូក្រាម

ចែករំលែក

ព្រះវិហារ ៖ ដោយអនុវត្តន៍តាមការដឹកនាំ បញ្ជារផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំង ដឹកនាំស្រាវជ្រាវ និងបង្ក្រាប ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការ និងបច្ចេកទេស ដោយមានការសម្របសម្រួលដឹកនាំ ពីឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែន តាមផ្លូវទឹក។

លទ្ធផលក្នុងប្រតិបត្តិការខាងលើកម្លាំងបានឃាត ខ្លួនជនសង្ស័យ ២នាក់ ភេទប្រុស និង ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *