fbpx

ខារ៉ាអូខេចំនួន៣ទីតាំងក្នុងខណ្ឌទួលគោកត្រូវអាជ្ញាធរចុះបិទ!

ចែករំលែក

ភ្នំពេញ ៖ ខារ៉ាអូខេ ចំនួន៣ទីតាំងមាន ខារ៉ាអូខេ W , ខារ៉ាអូខេ Private និង ខារ៉ាអូខេសំរឹទ្ធពេជ្រ មិនចូលរួមគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាលក្នុងការផ្លាស់ប្តូរពី KTV ទៅជាភោជនីយដ្ឋាន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបិទសកម្មភាពអាជីកម្មតែម្ដង។

យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះគឺ ក្រោមការបញ្ចារផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងមន្រ្តីសាលាខណ្ឌរួមទាំងលោកចៅសង្កាត់ទាំង៣ មានសង្កាត់ផ្សារដេប៉ូ១ , សង្កាត់ផ្សារដើមគរ ,សង្កាត់បឹងកក់២ និងរួមនឹងលោកមេប៉ុស្តិ៍ទាំងបី៣ផងដែរ។

ប្រភពដដែលបន្តថា ក្នុងនោះដែរអាជ្ញាធរក៏បានចុះណែនាំពន្យល់ឲ្យគាត់សុំច្បាប់ពីសាលារាជធានីភ្នំពេញដើម្បីអោយមានការកែប្រែអាជីវកម្ម KTV ខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញហើយ នឹងធ្វើអនាម័យដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *