fbpx

ព្រះចៅអធិការវត្តប្រាសាទ ប្រគល់ទេយ្យទាន និងបច្ច័យមួយចំនួនជូនសាខាកាកបាទ ក្រហមរាជធានី ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ

ចែករំលែក

ភ្នំពេញ ៖ ទេយ្យទានជាច្រើនមុខ មានទាំងអង្ករ គ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួន ត្រូវបានព្រះចៅអធិការវត្តប្រាសាទប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលទេយ្យទាន និងថវិកាទាំងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងទីអារាមវត្តប្រាសាទ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមវត្តមាន
ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រគល់នូវទេយ្យទាន និងថវិការបស់ព្រះធម្មធម៌ សោម ស៊ីម ព្រះចៅអធិការវត្យប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ មកសាខាកាកបាទ ក្រហមរាជធានីភ្នំពេញនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រនិងអាណាចក្រ ។

ឯ.ឧ បញ្ជាក់ថា ពុទ្ធចក្រ និងអាណាចក្រដើរទទឹមគ្នាមានន័យថា បើអាណាចក្រមានការរីកចម្រើន ពុទ្ធចក្រក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រក៏ជួបបញ្ហាដែរ។ ជាក់ស្ដែងនៅក្នុងសម័យប៉ុលពត អាណាចក្របានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ។

ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ថា ជំងឺរាតត្បាត ហើយមានសភាពសាហាវ នៅលើពិភពលោកយើងនេះ តែងតែកើតមានឡើង ១០ឬ២០ឆ្នាំម្ដង។ ជាក់នៅពេលនេះ ពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា គឺបាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ ។ ប៉ុន្តែក្រោមការដឹកនាំគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាយើងការពារ និងទប់ស្កាត់បានល្អប្រសើរ ដោយមកដល់ពេលនេះមិនមានមនុស្សណាម្នាក់ស្លាប់ដោយជម្ងឺនេះឡើយ។

ព្រះធម្មធម៌ សោម ស៊ីម ព្រះចៅអធិការវត្យន្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ បានមានសង្ឃដីកាលើកឡើងថា ការផ្ដល់នូវទេយ្យទាន និងថវិកានេះគឺដើម្បីឲ្យសាខាកាកបាទក្រហមរាជធានីភ្នំពេញបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ព្រះធម្មធម៌ សោម ស៊ីម មានសង្ឃដីកាបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ប្រជាពលរដ្ឋអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃ ទៅតាមបណ្ដាខេត្តនានា ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខឡើយ។

គួរបញ្ជាក់ផងដែរថា ទេយ្យទានដែលព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញខាងលើនេះ រួមមានអង្គ ៥តោន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខ មី ប្រេងឆា ស្ករស អំបិល សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួននិងបច្ច័យចំនួន៣០០០ដុល្លារអាមេរិក៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *