fbpx

ក្រសួងសុខាភិបាល អំពាវនាវឲ្យមានការការពារសុខភាពសម្រាប់បុគ្គលគ្រប់រូប នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរ

ចែករំលែក

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជាដើម។

ការធ្វើដំណើរទៅទីណា កន្លែងណា ពេលណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះ ឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើថ្នាំលាបដៃជើងការពារមូសខាំ (Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង ដាក់អាបែតក្នុងពាង ឫអាងទឹក អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់ និងព្រៃស្តុកជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។

សូមជូនពរបងប្អូនមានសុខភាពល្អ ចៀសផុតនូវជំងឺដង្កាត់ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៌ និងកុំឲ្យមូសខាំ នាំឲ្យមានជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *