fbpx

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចុះជួបសាកសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកប្រា​

ចែករំលែក

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្រ្តីចំណុះរដ្ឋបាលខណ្ឌ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីនេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី៧ សីហា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំណោយនៅពេលនេះ រួមមាន អង្ករ, មីសួ, ត្រីខ, ស្ករស, ទឹកដោះគោ, ទឹកត្រី, ទឹកស៊ីអ៊ីវ។ ក្នុងឳកាសនោះដែរ លោកអភិបាល ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃប័ណ្ណមូលនិធិសមធម៌ និងបានរំលឹកឡើងវិញអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩(Covid-19) ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ ផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *