fbpx

ខេត្តព្រៃវែង ដង្ហែរក្បួនពានរង្វាន់ពានរង្វាន់សម្តេចតេជោ (ថ្នាក់ខេត្ត) ឆ្នាំ២០២០ ក្រោយគ្រងតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១  

ចែករំលែក

ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី នៅថ្ងៃព្រហស្បត៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានចូលរួមដង្ហែរក្បួនពានរង្វាន់ក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលបានគ្រងតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ នៃពានរង្វាន់សម្តេចតេជោ (ថ្នាក់ខេត្ត) ឆ្នាំ២០២០។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្ត និងរូបលោកផ្ទាល់ សូមសំដែងនូវការកោតសរសើរ និងអបអរសាទនូវមហាកិត្តិយសដ៍ធំធេង ចំពោះក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលទទួលគ្រងតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ ពានរង្វាន់សម្តេចតេជោ លើកទី១៤ ថ្នាក់ខេត្ត ឆ្នាំ២០២០នេះ។

នាឪកាសនេះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ទីរអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងជួយសម្រួលក្បួនដង្ហែរនេះ ប្រកបដោយរលូន និងសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានអបអរសាទរ និងជួយគាំទ្រលើកទឹកចិត្ត ក្រុមកីឡាករបាល់ទាត់ខេត្តព្រៃវែង នាព្រឹត្តិការណ៍ដង្ហែរនេះ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *