fbpx

លោក​ សុខ​ ពេញវុធ តែងតែគិតគូរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និង សំអាតអនាម័យក្នុងមូលដ្ឋានជាប្រចាំតែម្តង!

ចែករំលែក

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តែងតែដាក់បទបញ្ជាឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និង សំអាតអនាម័យក្នុងមូលដ្ឋានជាប្រចាំតែម្តង។

ជាក់ស្តែង នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ គិតត្រឹមម៉ោង៥៖០០នាទីល្ងាច សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷

១/.បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល÷
-ផ្លូវលេខ ១៣៦ បានចំនួន ០០ទីតាំង ពីមុនបានចំនួន ៤២ទីតាំង សរុបបានចំនួន ៤២ទីតាំង នៅសល់ ០៤ទីតាំង
-ផ្លូវលេខ ១៣០ បានចំនួន ០០ទីតាំង ពីមុនបានចំនូន ២៥ទីតាំង សរុបបានចំនួន ២៥ទីតាំង នៅសល់ ០៥ទីតាំង
-ផ្លូវលេខ ១១៨ បានចំនួន ០២ទីតាំង ពីមុនបានចំនួន ៣២ទីតាំង សរុបបានចំនួន ៣៤ ទីតាំង នៅសល់ ០១ទីតាំង កំពុងបន្តអនុវត្ត។

២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៨៦ ១០៦ ១០៨ ៥១ ១៣០ ១៣០ ១១៨ ជាលទ្ធផល៖ អប់រំណែនាំអ្នកលក់ដូរឥតសណ្តាប់ធ្មាប់លើចិញ្ចើមផ្លូវសាធារណៈ។

៣/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ និងធ្វើអនាម័យតាមច្រាំងទន្លេនៅមុខផ្សាររាត្រី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *