fbpx

អគ្គីភ័យឆាបឆេះរោងចក្រ GCS បណ្ដាលឲ្យខូចខាតសម្ភារៈសរុបជាទឹកប្រាក់១,២​លាន​ដុល្លារ​អាមេរិក​

ចែករំលែក

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានកើតឡើង ស្ថិតនៅចំណុចរោងចក្រ GCS ( សិប្បកម្មផលិតនិងវេចខ្ចប់ផលលិតផលសម្ភារៈសំណង់) ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ។

ប្រភពពីសន្តិសុខដែលយាម រោងចក្របានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែយាមសុខៗស្រាប់តែលឺសំលេងផ្ទុះចេញពីឃ្លាំងរោងចក្រ ដែលមានផ្ទុកជ័រ ថ្នាំបៀកជញ្ជាំង កុងផ្លាកគែ និងសម្ភារៈសំណង់ផ្សេងទៀត។ ហើយ ពួកគាត់រត់មកមើលស្រាប់មានភ្លើងឆេះខ្លាំងឡើងៗ ដោយសង្ស័យថាផ្ទុះសេខ្សែរភ្លើង បន្ទាប់មកក៏រាយការណ៍ជូនសមត្តកិច្ចតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា មា្ចស់ទីតាំងមាន ឈ្មោះ​ យឹម រ៉ាដា ជនជាតិ​ ខែ្មរ ភេ​ទ​ ​ប្រុស​ អាយុ​ ៤៩​ ឆាំ្ន​ មុខរបរ នាយក​ក្រុមហ៊ុន​ ។ ​មូលហេតុនៃការឆាបឆេះគឺបណ្ដាលមកពី ឆ្លង​ចរន្ត​អគ្គិសនី​ ។ ​សម្ភារៈខូចខាត​រួមមាន ៖ ឆេះ​ឃ្លាំង​សាងសង់​ពី​បេ​តុង​ប្រក់​ស័ង្កសី​ទំហំ​ ​៣២មX៧០ម អស់​ចំនួន ០១​ ឃ្លាំង, ឆេះ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​៣.៥តោន ចំនួន​ ០១​ គ្រឿង, រថយន្ត​ដឹក​ទំនិញ​ចំណុះ​១.៥តោន ចំនួន​ ០១គ្រឿង, ឆេះ​ម៉ូតូ​កង់បីដឹក​ទំនិញ​ ចំនួន​ ០២​ គ្រឿង, ឆេះ​ម៉ូតូ​ ចំនួន​ ០៤​ គ្រឿង, ឆេះ​គ្រឿង​បរិក្ខារ​អគ្គិសនី​-ម្នាង​សិលា-ដែក​គ្រោង​ជញ្ជាំង​ពិដាន សរុប​ជា​ទឹក​ប្រាក់​អស់​ប្រហែល​ចំនួន​ ១,២​លាន​ដុល្លារ​អាមេរិក​។

ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឲ្យមាន មនុស្សរងរបួស​នោះទេ។ ហើយចំពោះប្រតិបត្តិការសង្គ្រោះគឺប្រើ រថយន្តការិយា​ល័យ​អគ្គីភ័យ​ ចំនួន ២០​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ១៤០​ ឡាន​ ស្មើនឹង ៥៦០​ ម៉ែត្រគូប ។
រថយន្តជំនួយ៖ រថយន្តក្រសួងមហាផៃ្ទ ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៩​ ឡាន សើ្មនឹង ៣៦​ ម៉ែត្រគូប​ ។ រថយន្ត​ ង៧០ ចំនួន ០៥​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ១០​ ឡាន សើ្មនឹង ៤០​ ម៉ែត្រគូប​ ។ រថយន្តអាវុធហត្ថ​ ចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២១​ ឡាន សើ្មនឹង ៨៤​ ម៉ែត្រគូប​ ។ រថយន្តទីក្រុងកោះពេជ្រ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៦ឡាន សើ្មនឹង ២៤​ ម៉ែត្រគូប​ និង រថយន្តស្រាបៀរកម្ពុជា ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ០៥​ ឡាន សើ្មនឹង ២០​ ម៉ែត្រគូប​ ។

សមត្ថកិច្ចបន្ដថា ប្រតិបត្តិការខាងលើបានពន្លត់បញ្ចប់​ នៅ​វេលា​ម៉ោង​ ១០​និង០០ នាទី​ព្រឹកថ្ងៃខែឆ្នាំដដែល​៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *