fbpx

«គិតឲ្យតិច រីករាយឲ្យច្រើន»របស់ម៉ែរួយ មានឥទ្ធិពលមិនធម្មតាទាក់ទាញអ្នកទស្សនារាប់លាននាក់ក្នងរយៈពេលដ៏ខ្លី

ចែករំលែក

ភ្នំពេញ ៖ នៅទីបំផុតបទចម្រៀងដែលមានចំណងជើងថា «គិតឲ្យតិច រីករាយឲ្យច្រើន»របស់ម៉ែរួយ ជាមួយនិងក្បាច់រាំឡូយកប់តែម្តង បានចេញMV ជាផ្លូវការហើយជាមួយទេព្យកោសល្យសម្តែងយ៉ាងប៉ិនប្រសប់ និងអត្ថន័យបទចម្រៀងស្តាប់ហើយជក់ចិត្តប្រកបដោយពុទ្ធិការអប់រំយ៉ាងល្អ ដែលប្រែក្លាយពីមនុស្ស ដែលបាក់ទឹកចិត្ត អស់សង្ឃឹម អោយមានដំណោះស្រាយក្នុងជីវិតដោយក្តីជឿជាក់ រហូតទទួលបានបានជោគជ័យ ។

ក្រោពីការបង្ហោះMV នៅលើផេកហ្វេសប៊ុកមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយមានអ្នកចុចចូលចិត្តគាំទ្ររាប់ម៉ឺននាក់ ហ្វេនៗចែករម្លែកតៗគ្នា មានអ្នកខំមិនរាប់សែននាក់ និងអ្នកចូលទស្សនារាប់លាននាក់ហើយកោតសរសើរគ្រប់ៗគ្នា ដោយអ្នកខ្លះលើកឡើងថា មិនមែនជាអ្នកចម្រៀងអាជីពទេ តែអ្នកគ្រូរួយច្រៀងយ៉ាងពិរោះដូចអ្នកអាជីព ក្បាច់រាំឡូយកប់ បទនេះ១ថ្ងៃៗខ្ញុំមិនដឹងជាស្តាប់ប៉ុន្មានដងនោះទេ ព្រោះចូលចិត្តស្តាប់ ស្តាប់ហើយធ្វើអោយអារម្មណ៍ស្រស់ស្រាយ ។

ក្រៅពីមានក្បាច់រាំដ៏អស្ចារ្យនោះ បទ«គិតឲ្យតិច រីករាយឲ្យច្រើន»បានបង្កប់នូវអត្ថន័យអប់រំជាច្រើនដល់អ្នកបាក់ទឹកចិត្តដែលគិតខ្លី អោយមកជោគជ័យក្នុងមុខជំនួញដ៏ស្រស់បំព្រង ម្យ៉ាងទៀតធ្វើអោយយុវជនដែលដើរលើផ្លូវខុសអោយមកដើរលើផ្លូវត្រូវវិញនឹកស្មានមិនដល់ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *