fbpx

ហីុយ៉ានដាយ បត់មិនប្រយ័ត្នជ្រុលបុកម៉ូតូធូដេបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ!

ចែករំលែក

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកកន្លែងវិញត្រូវរថយន្តមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នបុកពេញទំហឹងបណ្តាលឲ្យអូសជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០រសៀលថ្ងៃទី២២ ខែសីហាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣ និងលេខ៤) ក្នុងភូមិបាក់ខែងលេ ីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះគីម ហេង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅធ្វេីគ្រឿងចក្រនៅម្តុំស្ពានលេខ១ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ជិះម៉ូតូម៉ាកធូដេពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HL 6599 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចម៉ាកហីុយ៉ានដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ2X 8591បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងហើយក៏បត់ឆ្វេងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកនឹងម៉ូតូពេញទំហឹងអូសជាង១០ម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កព្យាយាមបើករត់គេចខ្លួនបានប្រហែល២០ម៉ែត្រតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *