fbpx

លោក​ព្រាប សុវត្ថិ ៖ ការចាកចេញនៅពេលនេះគឺ​ពោរពេញដោយស្នាមញញឹមហើយក៏ជាការបែកគ្នាមើលឃើញគ្នា និងមិនអាចបំភ្លេចគ្នា

ចែករំលែក

ភ្នំពេញ ៖ រួមរស់ជាមួយផលិតកម្មហង្សមាសជាង២៣ ឆ្នាំ​និងការសម្រេចចិត្តចាកចេញ​មករួមទ្រនំថ្មី​ជាមួយផលិតកម្មចម្រៀងរបស់សេដ្ឋីឡេង ណាវ៉ាត្រា លោក​ព្រាប សុវត្ថិ​ប្រាប់ថាការចាកចេញនៅពេលនេះគឺ​ពោរពេញដោយស្នាមញញឹមហើយក៏ជាការបែកគ្នាមើលឃើញគ្នា និងមិនអាចបំភ្លេចគ្នា។

កំពូលតារាចម្រៀងប្រចាំប្រទេសប្រាប់ថា ២៣ឆ្នាំមកនេះលោកទទួលបានការគាំទ្រមានមុខមាត់មានកិត្តិយសក៏ដោយសារតែហង្សមាស។ លោកមិនគិតថាចង់ចាកចេញពីហ្សងមាស និងមិត្តរួមការងារដែលបានតស៊ូរួមដំណើរជាមួយគ្នា​​​ជាច្រើនឆ្នាំ​តែពេលនេះដល់ពេលលោកត្រូវចាកចេញដើម្បីសម្រេចគោលដៅស្វែងរកបទពិសោធន៍ថ្មីលើវិថីសិល្បៈ។

លោក​ថាលោកបានកាន់ដៃបណ្តើរគ្នាជាមួយហង្សមាស​ពីឆ្នាំ​១៩៩៧ គឺ​ជាង ២៣ ឆ្នាំនេះមានតែស្នាមញញឹម និងជោគជ័យជាមួយគ្នា។ មកដល់ឆ្នាំ២០២០ គឺលោកមានគោលដៅមួយសម្រាប់ជីវិត។ គោលដៅនេះជាអ្វីលោកចង់បាន និង​ក៏ស្របតាមចំណង់ចំណូលចិត្តរបស់លោកផងដែរ។

លោក​អរគុណដល់ថ្នាក់គ្រប់គ្រងរបស់​ហង្សមាស​។ លោក​ថាការលាគ្នានៅពេលនេះជាការបែកគ្នាដោយមើលឃើញហើយលោកនឹងនៅតែបន្តរាប់អាននិងទំនាក់ទំនងគ្នាគ្មានថ្ងៃប្រែប្រួលនោះទេ។

លោក​បន្ថែមថាការចាកចេញនេះក៏មិនទាក់ទងទៅកាច់កុងគ្នាក្នុងក្រុមហ៊ុនដែរ​រួមទាំងការផ្តល់កញ្ចប់លុយពិសេសណាមួយពីក្រុមហ៊ុនថ្មីដែលធ្វើឲ្យលោកសម្រេចចិត្តចាកចេញ​។ លោក​បញ្ជាក់ថាលោកធ្វើអ្វីមួយតែងតែមានគោលដៅ​សម្រាប់ខ្លួនឯង។ ទាក់ទងការងារសិល្បៈទោះបីទៅដល់ទីណា លោកបញ្ជាក់​ថាក៏នៅតែចង់បម្រើអារម្មណ៍​និងនាំអ្វីថ្មីៗសម្រាប់អ្នកគាំទ្រ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *