fbpx

អាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១,២២៦​គ្រួសារ​ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ

ចែករំលែក

ព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្ដម​គួច​ ចំរេីន​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រក្រុងព្រះសីហនុ ចំនួន ១,២២៦​គ្រួសារ​ មកពី ៤សង្កាត់។ ពិធីចែកអំណោយនេះបានធ្វើនៅសាលាដុនបូសស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំរបស់ប្រធានគណ: កម្មកាសាខា ឱ្យសាខាក្រុងយកចិត្តទុកដាក់ពីសុខទុកប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណ: ចំពោះប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន។ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ១,២២៦នាក់ ក្នុងនោះប្រជាពករដ្ឋសង្កាត់លេខ១ ចំនួន ២៨៣នាក់ សង្កាត់លេខ២ ចំនួន ១៤២នាក់ សង្កាត់លេខ៣ ចំនួន ៣៨៦នាក់ សង្កាត់លេខ៤ ចំនួន ៤១៥នាក់។

ឯកឧត្ដម​ គួច​ ចំរេីន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ព្រមទាំងធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុ និងសេចក្តីនឹករឭករបស់ប្រជាពរដ្ឋទាំងអស់ ព្រមទាំងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្រុងព្រះសីហនុនាពេលនេះ។

ឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហម ក៏បានធ្វើការកោតសរសើរដល់មន្ទីរផែនការដែលបានចុះធ្វើជំរឿនគ្រួសារប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន។ ម្យ៉ាងទៀតអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាដែលយកមកចែកជូនប្រជាពលរដ្ឋ នាឱកាសនេះ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមប្រធានគណៈកម្មការសាខាបានបញ្ជាក់ថានេះជាលើកទី៤ ហើយដែលសាខាកាកបាទក្រហមខេត្តបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ហើយនេះបានធ្វើការចែកជូនប្រជាពលរដ្ឋក្រីក្រក្រុងព្រះសីហនុ ចំនួន១,២២៦គ្រួសារ ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្មាការនយោបាយ។

ឯកឧត្តមប្រធានគណ:កម្មការសាខាបានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វែងយល់ និងធ្វើការណែនាំផ្សព្វផ្សាយ ទូលំទូលាយ និងដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ចែកជូនគ្រួសារក្រីក្រចាប់ពីខែមិថុនា និង កក្កដា និងបន្តចែក២ខែបន្តទៀតគឺខែសីហា និងកញ្ញា។ ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវដល់គ្រួសារក្រីក្រដែលមិនទាន់បានទទួលបានក្រីក្រ សូមអញ្ជើញទៅកាន់ឃុំ សង្កាត់ ដើម្បីឱ្យមន្ត្រីនៃមន្ទីរផែនការចុះពិនិត្យ និងសម្ភាសន៍ដើម្បីទទួលបានប័ណ្ណក្រីក្រក្នុងខណៈពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មការសាខាក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានប័ណ្ណក្រីក្រ ព្រោះវាមានអត្ថប្រយោជន៍ដូចជា ទី១.ពេលមានជំងឺទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតលុយ។ ២.ពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះចំនួន០៤ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល នៅពេលឆ្លងទន្លេនឹងទទួលបានថវិកា ២០ម៉ឺនរៀល ចំពោះកុមារអាយុ០ខែដល់ ២ឆ្នាំ ត្រូវទៅពិនិត្យសុខភាព១០ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល។ ចាប់ពីការពិនិត្យទទួលផ្ទៃពោះដំបូងរហូតដល់កូនអាយុ ២ឆ្នាំទទួលថវិកាសរុបចំនួន៧៦ម៉ឺនរៀល។ ព្រមទាំងបានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចូលរួមអនុវត្តនូវគោលការរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពង្រឹងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យជាប់ជាប្រចាំ។

អំណោយចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ចំនួន ១,២២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១យួ ទឹកស៊ីអ៉ីវ ១យួ និងថវិកា ៥០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *