fbpx

លោក អភិបាលរងខណ្ឌ ច្បារអំពៅ និងលោកស្រីអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តមុនីសារគរ

ចែករំលែក

ភ្នំពេញ ៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ ច្បារអំពៅ និងជាអនុប្រធានទី១ ក្រុមការងារ ចុះជួយសង្កាត់ ក្បាលកោះ និងក្រុមគ្រួសារ ព្រមទាំងសហការី នៅព្រឹកថ្ងៃអាទិត្យ ១១ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តមុនីសារគរ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក អភិបាលរងខណ្ឌ ច្បារអំពៅ និងក្រុមគ្រួសារ ព្រមទាំងសហការី បានចែកជូនអំណោយជូនប្រជាពលរដ្ឋខ្វះខាត ទីទាល់ក្រចំនួន ២៥គ្រួសារ នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀត។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *