fbpx

លោកអភិបាល ខណ្ឌចំការមន និងលោកស្រី អញ្ជើញ ចូលរួមពិធីដារពិស្ដារ​ នៃបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌ​ នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង​

ចែករំលែក

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកស្រី បានដឹកនាំគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ រដ្ឋបាលសង្កាត់ទាំង០៥ និងមន្ត្រីក្រោមឱវាទទាំងអស់ នៃរដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសៅរ៍​ ១០រោច​ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញ ចូលរួមពិធីដារពិស្ដារ​ នៃបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌ​ នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង​ វេនបិណ្ឌទី១០ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ ហាន់សុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៉ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *