fbpx

លោកស្រី ហ៉ឹម ម៉ាលី រួមនឹងក្រុមគ្រួសារសាច់ញាតិ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តព្រៃធំ និងវត្តស្មោង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

ចែករំលែក

ព្រៃវែង ៖ បន្ទាប់ពីចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព ពិការ ចាស់ជរាគ្មានទីពឹង ចំនួន ៣០០គ្រួសារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ០១បេ មី ០១កេះ ទឹកស៉ីអ៉ីវ ០១យួរ ទឹកត្រី ០១យួរ ត្រីខកំប៉ុង ១០កំប៉ុង ក្រមា ០១សម្រាប់ ក្រណាត់ស ០១ដុំ និងថវិកា ២១ ០០០រៀល រួចមក នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រី ហ៉ឹម ម៉ាលី ដែលជាម្ដាយបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងបងប្អូនសាច់ញាតិ បុត្រាបុត្រីបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តព្រៃធំ និងវត្តស្មោង ស្ថិតក្នុង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឳកាសនោះដែរ លោកស្រី ហ៉ឹម ម៉ាលី រួមនឹងក្រុមគ្រួសារសាច់ញាតិ បាននាំយកនូវទេយ្យវត្ថុមួយចំនួន និងបច្ច័យកសាងក្នុងមួយវត្តចំនួន ៧៥០,០០០ រៀល និងសំភារៈមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និងទេយ្យវត្ថុដល់ព្រះសង្ឃ ដោយក្នុងមួយអង្គមានបច្ច័យចំនួន ២៥,០០០០រៀល រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាដល់លោកយាយជី តាជីផងដែរ។ សរុបថវិកាទាំងអស់ជាង ៣០០,០០០០រៀលផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *