កីឡា៖ ក្រុមមាន់ក្នាយមាស Spurs នឹងត្រូវប៉ះក្រុម Leyton Orient ក្នុងពានរង្វាន់ Carabao Cup នៅយប់នេះ ប៉ុន្តែទំនងជាត្រូវរំសាយហើយ ក្រោយពីរកឃើញថា កីឡាករ Leyton Orient ដល់ទៅ១០នាក់ បានឆ្លងកូវីដ-១៩។
គួរបញ្ជាក់ថា មុនការប្រកួតចាប់ផ្ដើម ក្រុមកីឡាករទាំងសងខាងត្រូវពិនិត្យសុខភាពសិន។ ដោយឡែកនៅពេលពិនិត្យនោះ ស្រាប់តែរកឃើញថាកីឡាករក្រុម Leyton Orient ដល់ទៅ១០នាក់ឯណោះមានផ្ទុកមេរោគកូវីដ១៩។ ដោយសារតែមានកីឡាករឆ្លងច្រើនបែបនេះហើយ ទើបបានជាសមាជិកក្រុមទាំងពីរ បានស្នើសុំ EFL ដើម្បីរំសាយការប្រកួតនេះ។ បើតាមច្បាប់ប្រសិនបើរំសាយមែន នោះក្រុម Spurs នឹងឈ្នះដោយស្វ័យប្រវត្តិ ព្រោះដៃគូមិនអាចចូលលេងលបាន។
យ៉ាងណាមិញ មកដល់ពេលនេះ នៅមិនទាន់មានសេចក្ដីប្រកាសផ្លូវការពីខាង EFL នៅឡើយទេសម្រាប់ការប្រកួតនេះ៕