fbpx

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បន្តដឹកនាំកម្លាំងចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ

ចែករំលែក

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ នៅថ្ងៃអង្គារទី ២២ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២១ ដល់ ម៉ោង ២២ យប់ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរយានយន្តក្រោមឥទ្ធិពលនៃជាតិស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើនេះមានកម្លាំង​ចូលរួមសរុប៧៥នាក់ ៖ កម្លាំងសាលាខណ្ឌច្បារអំពៅចំនួន២០នាក់, កម្លាំងកងរាជអាវុធខណ្ឌចំនួន០៨នាក់ ,កម្លាំងការិយាល័យចំណុះស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំនួន ៤៧នាក់ ។

លោក ហ៊ត គឹមនី បានមានប្រសាសន៍ថា ជារៀងរាល់យប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់កម្លាំងចម្រុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

ជាមួយនេះ លោកអភិបាលរងខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានគ្រោៈថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពអោយទទួលបានប្រសិទ្ធភាពខ្ពស់ ដោយចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗខុសច្បាប់ក្នុងមូលដ្ឋានដូចជា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *