fbpx

រដ្ឋបាលខណ្ឌចំការមន រៀបចំពិធីដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២០ នៅវត្តមណីរតនារាម ហៅវត្តទួលទំពូង

ចែករំលែក

ភ្នំពេញ ៖ ដើម្បីអោយមានការអភិវឌ្ឍន៍លើហេដា្ឋរចនាសម្ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមន អោយបានកាន់តែល្អប្រសើរថែមទៀតនោះ នៅព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២០ នៅវត្តមណីរតនារាម ហៅវត្តទួលទំពូង ក្រោមអធិបតីភាពលោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងពិធីខាងលើនេះដែរ មានក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន ០៦ក្រុមហ៊ុន ចំពោះលទ្ធផលក្រុមហ៊ុនដែលដេញថ្លៃបានតាមសង្កាត់នីមួយៗ មានដូចខាងក្រោម ៖
១-សង្កាត់ទន្លេបាសាក់ បានទៅក្រុមហ៊ុន គឹម ចាន់សម្ផស
២-សង្កាត់ទួលទំពូងទី១ បានទៅក្រុមហ៊ុន ហៃ ម៉ានីម៉ិច
៣-សង្កាត់ទួលទំពូងទី២ បានទៅក្រុមហ៊ុន អធីធី
៤-សង្កាត់បឹងត្របែក បានទៅក្រុមហ៊ុន អធីធី
៥-សង្កាត់ផ្សារដើមថ្កូវ បានទៅក្រុមហ៊ុន ថាប់ អ៊ាង ខនស្ក្រាក់សិន

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលដេញថ្លៃបាននឹងចុះអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២០នេះ៕

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *