fbpx

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចគោលដៅគល់ស្ពានហង្ស​ក្នុងទីក្រុងកោះពេជ្រ

ចែករំលែក

ភ្នំពេញ ៖ ដេីម្បីសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន កាលពីយប់រំលងអាត្រាតចូលថ្ងៃពុធ៦កេីត​ខែអស្សុជ​ឆ្នាំជូត​ទោស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ដឹកដោយលោក ថេង សុថុល អភិបាលខណ្ឌ ដោយមានការចូលរួមពីលោក​អាំង​ សិរីពិសិដ្ឋ​អភិបាលរង និងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចគោលដៅគល់ស្ពានហង្ស​ ក្នុងទីក្រុងកោះពេជ្រ​ស្ថិតនៅភូមិ​១៤​ សង្កាត់ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានីភ្នំពេញ​។

នៅពេលកំពុងត្រួតពិនិត្យមានរថយន្តមួយគ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកដោយជនជាតិបរទេស បានធ្វើដំណើរមកចូលគោលដៅត្រួតពិនិត្យ ក្នុងល្បឿនលឿន ហើយក្រុមការងារក៏ហៅឲ្យឈប់ ដើម្បីសុំត្រួតពិនិត្យ តែរថយន្តខាងលើមិនបានឈប់ឲ្យកម្លាំងក្រុមការងារត្រួតពិនិត្យនោះទេ ក៏បានបន្ថែមល្បឿនបើកគេចចេញពី គោលដៅសមត្ថកិច្ច រួចក៏ជ្រុលទៅបុកប៉ារាស់របស់ក្រុមការងារទៀតឆ្ពោះចូលក្នុងកោះពេជ្រ។

ដោយមានការសម្របសម្រួលពីលោក​ សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបន្តចុះឆែកឆេររថយន្តរបស់ជនបរទេសដែលបង្ក្រាបបាន រកឃើញថ្នាំហេរ៉ូអ៊ីន១៤ដុំ ស្មើ៤៨៧២ក្រាម និងថ្នាំក្រាមស ខេតាម៊ីន ជិត៤គីឡូក្រាមរបស់ជនជាតិបរទេស​ ២នាក់ប្តីប្រពន្ធ ដែលបានចោលក្បែររថយន្ត ហើយរត់បាត់​ ដែលចតចោលនៅចំណុចអគារខុនដូរ Prince Fresh ហេីយនៅក្នុងរថយន្តបានឆែកឃើញសុទ្ធគ្រឿងញៀន ប្រភេទម្សៅខេជិត ៥គីឡូក្រោម។

បច្ចុប្បន្ន ជនជាតិបរទេសខាងលេីបានប្រគល់ទៅអធិការនគរបាលខណ្ឌចំការមន​ដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *