fbpx

លោកចៅសង្កាត់ចោមចៅទី៣ បន្តដឹកនាំកម្លាំង ប្រជាការពារសង្កាត់ និងប្រជាការពារភូមិ ចុះប្រមូលសំរាមក្នុងមូលដ្ឋាន

ចែករំលែក

ភ្នំពេញ ៖ វត្តមាននៃសំរាមនៅតាមទីសាធារណៈក្នុងទីក្រុង ក្នុងតំបន់ប្រជុំជនដែលមានប្រជាជនរស់នៅច្រើនអាចប៉ះពាល់សុខភាពមនុស្សយ៉ាងខ្លាំង ។ ហើយវាជាប្រភពនាំឱ្យមានសត្វ​ល្អិត​សត្វ​រុយ និងសត្វ កណ្តុរ ដែលជាភ្នាក់ងារចម្លងជំងឺមកមនុស្ស ដោយតាមរយៈ​អាចម៍ ទឹកនោម ឬ​ការ​ខាំ ផ្សេងៗ។

ជាក់ស្ដែង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំង ប្រជាការពារសង្កាត់ និងប្រជាការពារភូមិ ប្រមូលសំរាមដែលប្រជាពលរដ្ឋមួយចំនួន តែងតែយកទៅបោះចោលតាមបណ្តោយផ្លូវសាធារណៈ ទីតាំងក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ រាយប៉ាយ និងមានក្លិនស្អុយជាដើម។

ក្នុងឱកាសនោះដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់មេត្តាវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងដាក់ទុកឲ្យចំគោលដៅងាយស្រួលក្នុងការប្រមូល៕

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *