fbpx

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

ចែករំលែក

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា ចេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមជម្រាបថា ព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ បច្ចុប្បន្ននេះគង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

ព្រះបញ្ញមុនីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះ ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញយរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញព្រះវត្តមានរបស់ព្រះអង្គ និមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។

ជាមួយគ្នានេះ រាល់ថ្ងៃព្រះអង្គបានបង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ដោយចាក់ឡាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *