fbpx

ស្នងការដ្ឋាននគរបាលខេត្តកំពត បើកកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល

ចែករំលែក

កំពត៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត នា វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃសុក្រ ០៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង លោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ លោកអធិការ-អធិការរងទទួលសេនាធិការនិងកិច្ចការប៉ុស្តិ៍ទាំង ០៨ ក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ១៣៥ រូប ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *