fbpx

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី ២

ចែករំលែក

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចម្រៀងអាជីពម្ចាស់ជ័យលាភី ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី ២ របស់កម្មវិធីទូរទស្សន៍ហង្សមាស នៅស្ទូឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ស្ថិតក្នុងនៅផ្សាទំនើប អ៉ីអនម៉លភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។

កម្មវិធីលំដាប់ពិភពលោក I Am A Singer Cambodia រដូវកាលទី ២ បានឆ្លងកាត់ការវគ្គប្រឡងជំរុះអស់រយៈពេល ១២សប្តាហ៍ តាមរយៈ ការបញ្ចេញអស់ពីសមត្ថភាពរបស់បេក្ខជន ក្រោមការដាក់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មការ ការយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹក និងការបោះឆ្នោតគាំទ្រពីសំណាក់ទស្សនិកជន។ ទីបំផុតកម្មវិធីលំដាប់ពិភពលោកមួយនេះបានរកឃើញជ័យលាភីម្ចាស់ពាន គឺបានទៅលើ កញ្ញា វី ឌីណែត ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *