fbpx

លោកឧត្តមសេនីយ៍ទោ ដាំ ឈឿន ឧបត្ថម្ភរទេះរុញចំនួន ៥គ្រឿងដល់រដ្ឋបាលឃុំគុស សម្រាប់ទុកផ្ដល់ជូនប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតហើយជាជនពិការ

ចែករំលែក

តាកែវ ៖ លោកឧត្តមសេនីយ៍ទោ ដាំ ឈឿន នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានឧបត្ថម្ភរទេះរុញចំនួន ៥គ្រឿងដល់រដ្ឋបាលឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ សម្រាប់ទុកផ្ដល់ជូនប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតហើយជាជនពិការ ឬមានជម្ងឺមិនអាចធ្វើដំណើរដោយខ្លួនឯងបាន។

ក្នុងឳកាសនោះដែរ លោក ណែម ហាក់​ តំណាងរដ្ឋបាលឃុំគុស ក៏បានថ្លែងអំណរគុណ ដល់ លោកឧត្តមសេនីយ៍ទោ ដែលលោកតែងតែជួយ ឧបត្ថម្ភជាសម្ភារៈផ្សេងៗ តាមរយៈលោក ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកពិតប្រាកដ នៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែល លោកឧត្តមសេនីយ៍ទោ ជួយឧបត្ថមជាសំភារៈផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខ គឺលោកតែងតែគិតគូរ និងមើលឃើញជានិច្ចចំពោះបងប្អូនដែលជួបការលំបាក ថ្វីត្បិតតែអំណោយដែលលោកផ្ដល់ជូនមិនអាចផ្គត់ផ្គង់ តាមតម្រូវរបស់បងប្អូនបាន តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ របស់លោក និងភរិយា ចំពោះពលរដ្ឋផងដែរ៕

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *