fbpx

យោធិននៃកងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចែករំលែក

បន្ទាយមានជ័យ ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ករណីទឹកជំនន់ទឹកភ្លៀងដែលបានហូរធ្លាក់ពីខាងលើ ពីខេត្តបាត់ដំបង និងពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលអោយលិចស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រមាណ៥០ហិតា ស្ថិតនៅភូមិក្រមុល និងភូមិ ចកលិច ឃុំ រហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដោយផ្ទាល់ និងបានចាត់តាំងកម្លាំងចំនួន៥០០នាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតស្រូវដែលលិចទឹកជូនប្រជាពលរដ្ឋ។

នៅក្នុងប្រតិបត្តិការនោះ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុត ជាពិសេស គឺរឿងទឹកជំនន់ដោយសារទឹកភ្លៀងនេះ ដែលអាចនឹងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង ផលដំណាំ ខ្ទេចគ្មានសល់អ្វីឡើយបើយើងធ្វេសប្រហែស។

ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយ ដោយបានឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ប្រមូលផលទុកសម្រាប់ហូបផង លក់ខ្លះបានថវិកាសម្រាប់ ធ្វើឡើងវិញពេលទឹកជំនន់ស្រកចុះ។ ឆ្លៀតក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ស័ក្តិសមជាកងទ័ពសម័យតេជោសន្តិភាពពិតប្រាកដមែន៕

ប្រភព ៖ ផេកហ្វេសប៊ុកផ្លូវការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ/Royal Cambodian Army Page FB

 

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *