fbpx

10ចំណុចរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលគេមិនអាចដណ្ដើមតំណែងបាន!

ចែករំលែក

ភ្នំពេញ ៖ ចម្រៀង៤បទរបស់ ព្រាប សុវត្ថិ បញ្ជាក់ឲ្យឃើញថា ព្រាប សុវត្ថិ នៅតែជាកំពូលតារាចម្រៀងដែលគេមិនអាចដណ្ដើមតំណែងបានទោះបីតារាចម្រៀងម្នាក់នេះមិនប្រើសម្ភារៈនិយម ក៏ ដោយមហាជនសង្កេតឃើញថាប្រើតែសំឡេង និងកាយវិការ ម្នាក់ឯងបទចម្រៀងនៅតែមានអ្នកគាំទ្រខ្លាំង តារាចម្រៀង ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលមានសភាពស្ងប់ស្ងាត់សីលធម៌ ខ្ពស់ពោរពេញទៅដោយសមត្ថភាព និងអត្តចរិតគំរូល្អដល់ក្នុងសង្គមបើចង់ដណ្ដើមតំណែងព្រាបសុវត្ថិត្រូវមាន១០ចំណុចនេះសិន៖

១.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់លើសពី៣០ឆ្នាំ។
២.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
៣.សីលធម៌ សុជីវធម៌ ការទំនាក់ទំនង នៅក្នុងអាជីពសិល្បៈ។
៤.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលតាមដឹង 25000ដុល្លារ ទៅម្ដង និងថ្លៃក្រុមការងារជិត ២០នាក់ ការចាយវាយ២ម៉ឺន ដុល្លារបន្ថែមទៀត បើមិនគ្រប់ លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួល។
៥.សម្រាប់ ការកាន់ប្រេន គឺតម្លៃផុតលេខហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិកៈរបស់ ព្រាប សុវត្ថិ សីលធម៌ សុជីវធម៌ ភាពស្របច្បាប់ព្រាប សុវត្ថិ មិនទទួលជាដាច់ខាតទោះតម្លៃ ប៉ុន្មានក៏ដោយ។
៦.ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។
៧.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ ការប្រៀនប្រដៅកូន ប្រុសទាំងបីមានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ។
៨.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈដែលមានទឹកប្រាក់សរុបមិនក្រោមពី30លានជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែងស្ងប់ស្ងាត់។ មាន រីសត នៅរតនគិរី ប្រហែល100 ហិកតាមានដីនៅជិតផ្លូវកប់ស្រូវជិត10 ហិកតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មីជិត 3000ការ៉េ មាន ស្ទូឌីយោ ផ្ទាល់ខ្លួន 4 កន្លែង និងមានដីចម្ការរាប់រយហិចតា។
៩. អាយុ ជាង 40 ឆ្នាំហើយនៅតែសង្ហាហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពគាត់
១០.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេរហូតទាំងអស់ជាង 3000បទ។

ការសម្រេចចិត្តរបស់ ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការសម្រេចចិត្តបែបកូនក្មេងនោះទេ ព្រាប សុវត្ថិ គឺជាមនុស្សដែលចាស់ទុំ និងមានការពិចារណាខ្ពស់បំផុតជា មនុស្សស្រឡាញ់កិត្តិយសបំផុត៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *