fbpx

បុរសជាអ្នកបកប្រែភាសាចិនម្នាក់ជិះម៉ូតូធ្លាក់លូកាត់ថ្នល់ស្លាប់

ចែករំលែក

ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ជិះម៉ូតូធ្លាក់លូកាត់ភ្លឺប្រឡាយកីយ៍ចកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ និង២០នាទីព្រឹក នៅចំណុចភ្លឺប្រឡាយមេកីយ៍ចក ស្ថិតនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា មានប្រជាពលរដ្ឋឈ្មោះ ខា ភេទប្រុស រស់នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមនុស្សជិះម៉ូតូធ្លាក់លូបណ្តាលឲ្យស្លាប់ត្រង់ចំណុចខាងលើ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចស្រុករំដួល បានសហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងមណ្ឌលសុខភាពឃុំពងទឹក ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនរងគ្រោះដែលមាន ឈ្មោះសូ វ៉េត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំពងទឹក ស្រុករំដួល មុខរបរជាអ្នកបកប្រែភាសាចិននៅរោងចក្រព្រៃផ្តៅ(យីហោវីញអានឡៃធីងក្រុងបាវិត)ខេត្តស្វាយរៀង។

បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះកាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី៤តុលាទៅដេកនៅរោងចក្រវិញក៏ជួបគ្រោះតែម្តង។

ប្រភពបន្តថា តាមការពិនិត្យកោសល្យវិច្ច័យ ពីសមត្ថកិច្ច និងក្រុមគ្រូពេទ្យឃើញថា សាកសពមានស្លាកស្នាមចំនួន០៣កន្លែង(គ្រាំទ្រូងខាងក្នុង និងដាច់ត្រង់ចង្កេះចំនួន២កន្លែង)ជាលទ្ធផលសមត្ថកិច្ចសន្និដ្ឋានថា ករណីខាងលើគឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ប្រឡាយពិតប្រាកដមែន។ មូលហេតុអ្នកបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *