fbpx

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកភ្លៀងជន់លិចផ្ទះ ៤០ គ្រួសារ សម្តែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៌ ពី អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

ចែករំលែក

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៦ ខែ​ តុលា​ ឆ្នាំ​ ២០២០​នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង ​លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ​ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៤០ គ្រួសារ ។

ក្នុងការចុះសួរសុខទុក្ខនេះដែរក៍មានការអញ្ជើញចូលរួមពី ៖ លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ចាក់អង្រែលើ, ឯកឧត្ដម យី កុយ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ចាក់អង្រែលើ, លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ, លោក មេភូមិ ព្រែកតាគង់១, លោក លោកស្រី សម្បុរសជន និងយុវជនកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា”។

បន្ទាប់មក លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព​ត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក​ ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។ ម្យ៉ាងវិញទៀត លោក ពេជ្រ កែវ មុនី ប្រធានកិត្តយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតថា សូមអោយបងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖ អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , ទឹកស៊ីអ៉ីវ ១ដប , ទឹកត្រី ១ដប , មី ១០ កញ្ចប់ , ត្រីខ ៣កំប៉ុង , រួមទាំងថវិកា ២០,០០០ រៀល ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *