fbpx

លោក សុខ ពេញវុធ ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌដូនពេញ នាំយកអំណោយប្រគល់ជូនររដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកឧបត្ថម្ភជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ

ចែករំលែក

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ នាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ និងអំណោយពីសប្បុរសជនមួយចំនួនទៀត ប្រគល់ជូនររដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អំណោយដែលរដ្ឋបាលខណ្ឌ បាននឹងកំពុងធ្វើការប្រគល់ជូននៅពេលនេះរួមមាន:-ថវិកាប្រមា៨,៤០០,០០០រៀល, អង្ករចំនួន ២០បាវ ស្មើនឹង ១,០០០Kg, ទឹកត្រី ១០០យួរ, មី ៦៦កេសតូច, ត្រីខ ០៤កេសធំ និងកន្ទេល៤០ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ ។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ ដោយសារទឹកភ្លៀង រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *