fbpx

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងក្រុមហ៊ុន៦៣គ្រុប ឧបត្ថម្ភអង្ករ និងមី ដល់ពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ

ចែករំលែក

ភ្នំពេញ ៖ ដេីម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងជាច្រេីនសង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឧត្ដមសេនីយ៍ត្រី ហ៊ុន គឹមជាតិ អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងក្រុមហ៊ុន៦៣គ្រុប បានឧបត្ថម្ភ នូវអង្ករ១០០បាវ មី១០០កេស ដេីម្បីជួយដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ សូមចូលរួម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវគិតគូរពីបញ្ហាសុខភាព អោយបានខ្ពស់ ពិសេស ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចេះប្រយ័ត្នប្រយែងការពារខ្លួនពីសត្វកាចសាហាវផ្សេងៗ។

សូមញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្ត ប៉ះពាល់នេះ រួមមាន ៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។ ហើយធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *