fbpx

គណ:ប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត ចុះចែកអំណោយជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៧១៥ គ្រួសារ

ចែករំលែក

ភ្នំពេញ ៖ គណ:ប្រតិភូក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ: និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតាមបណ្ដាប្រទេស និងតំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១៧១៥ គ្រួសារ។

សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋលខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប ជាច្រើនរូបទៀត ក្រោមកិច្ចសហការរៀបចំ របស់ក្រុមការងារឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងសហការី នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលអំណោយទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស និងតំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុបតាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ជាក់ស្ដែងពិធីចែកអំណោយទាំងនេះបានប្រគល់ជូនប្រជាពលរដ្ឋនៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចំនួន១៧១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគជាអង្ករ ទឹកសុីអុីវ ទឹកបរិសុទ្ធ និងទឹកត្រី ។

សូមបញ្ជាក់ថា នេះជាគោលដៅទីមួយហើយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប មានគម្រោងនាំយកអំណោយជាសម្ភារ: និងថវិកាដែលបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេស និង តំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅតាមបណ្ដារគោលដៅនៃខេត្តមួយចំនួនជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *