fbpx

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ

ចែករំលែក

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្សុី នៅវេលាម៉ោង ១០ព្រឹកនេះបានចាប់ផ្តើមធ្វើចរាចរណ៍ផ្លូវក្រោមដីតទៅ ។

លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះពិនិត្យមើលទីតាំងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ មើលចំណុចខ្វះខាតលំហូរចរាចរណ៍ ចូលក្នុងផ្លូវក្រោមដី ជាមួយនឹងមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានដាក់មន្ត្រីចរាចរណ៍ឈរបញ្ជាចរាចរណ៍ណែនាំ ដល់ពលរដ្ឋអ្នកបើកបរយល់ដឹងពីការចូលផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅ ។

សូមបងប្អូនពលរដ្ឋ អ្នកបើកបរមេត្តាបើកបរដោយស្មារតីខ្ពស់រៀងៗខ្លួន ត្រូវប្រកាន់ជាប់ ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីស្វែងរកសេចក្តីសុខសុវត្ថិភាព ក្នុងការបើកបរទាំងអស់គ្នា៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *