fbpx

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀវ ២០០ គ្រួសារ ក្នុងសង្កាត់ត្រពាំងក្រសាំង ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ

ចែករំលែក

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ៩ កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អ៊ឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ ពីគ្រោះទឹកជំនន់នេះ។

គួរបញ្ជក់ថានៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកមកពីបណ្តាប្រទេសផ្សេងៗ បាននាំមកនូវភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលបង្កអោយមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា ដោយធ្វើអោយប៉ះពាល់ដល់ជីវភាពរស់របស់ប្រជាពលរដ្ឋ។ ដើម្បីរំលែក និងដោះស្រាយការលំបាកចំពោះមុខនេះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ២០០ គ្រួសារ មានចំនួន៦ភូមិ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១ប៉ាវ ស្មើ ២៥គីឡូ ក្រាម, មី ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *